សហជីពនៅមិនទាន់ឯកភាពគ្នា ពីការចំណាយជាក់ស្ដែងរបស់កម្មករ
ថ្នាក់ដឹកនាំនៃបណ្ដាសហជីពនានានៅមិនទាន់បានឯកភាពគ្នាជា ផ្លូវការនៅឡើយទេទាក់ទងនឹងការចំណាយជាក់ស្តែងរបស់កម្មករថ្វីបើ បានរកឃើញជាបឋមថាមានចំនួន ១៧១ ដុល្លារក្នុងមួយខែតាមស្មារតីនៃកិច្ចប្រជុំពិភាក្សាផ្ទៃក្នុងកាល ពីថ្ងៃសុក្រសប្តាហ៍មុនក៏ដោយប៉ុន្តែយ៉ាងណាសហជីពបានឯកភាពគ្នាថា នឹងលើកយកបញ្ហាដែលនៅសេសសល់ទាំងអម្បាលម៉ានទៅពិភាក្សាគ្នាម្ដង ទៀតនៅថ្ងៃទី ១៩ ខែសីហាខាងមុខនេះមុនពេលដាក់តួលេខជាក់លាក់មួយទៅក្រសួងការងារ។
លោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពចលនាកម្មករបានឲ្យដឹងថានៅក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំសហជីពបានរកឃើញជាបឋមនូវចំនួនការចំណាយជាក់ស្តែងរបស់ កម្មករក្នុងមួយខែចំនួន ១២៤ ដុល្លារហើយប្រាក់សន្សំសម្រាប់ពួកគាត់យកទៅផ្ទះមានចំនួន ៤៧ ដុល្លារដូច្នេះសរុបទឹកប្រាក់ដែលកម្មករចំណាយគឺ ១៧១ ដុល្លារក្នុងមួយខែបូករួមជាមួយនឹងអតិផរណា ៣ ភាគរយទៀតគឺការចំណាយរបស់កម្មករមានចំនួន ១៧៦ ដុល្លារ។
លោកបានបន្តថាចំនួននេះគ្រាន់តែជាការរកឃើញការចំណាយរបស់ កម្មករជាក់ស្តែងទេមិនមែនជាការកំណត់ប្រាក់ឈ្នួលអតិប្បរមារបស់ កម្មករនៅឆ្នាំ ២០១៧ នោះទេ។
អានបន្ថែម៖ http://bit.ly/2aZEKYW
This post is also available in: អង់គ្លេស