ស្រ្តី​ខ្មែរ ​ត្រូវ​គេ​ជួញដូរ​បង្ខំ​ឲ្យ​រៀបការ​ប្តី​ចិន

អ្នក​តស៊ូ​មតិ​សិទ្ធិ​ការងារ​លោក មឿន តុលា ថ្លែង​ថា​នៅ​ពេល​លោក​បាន​ជួយ​ឲ្យ​មាន​ការ​គេច​ខ្លួន​សម្រាប់​កូនក្រមុំ​ខ្មែរ​ដែល​ជាប់អន្ទាក់​ពួកគេ​ជា​ញឹកញាប់ «បាន​បាត់​ខ្លួន» ឬ​បាន​ត្រឡប់​ទៅ​ប្តី​របស់​ពួកគេ​វិញ​បន្ទាប់ពី​ជួប​នគរបាល​ចិន។
31
សីហា

ស្រ្តី​ខ្មែរ ​ត្រូវ​គេ​ជួញដូរ​បង្ខំ​ឲ្យ​រៀបការ​ប្តី​ចិន

កម្ពុជា និងចិនត្រូវបង្កើតច្រករៀបការចំណាកស្រុកដើម្បីទប់ស្កាត់មិនឲ្យមានករណីស្រ្តីកម្ពុជាក្រីក្រដែលស្វែងរកការងារធ្វើនៅបរទេសប៉ុន្តែត្រូវបានបង្ខំឲ្យរៀបការទៅវិញ។ នេះបើតាមរបាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិ។

របាយការណ៍មួយដែលមានចំណងជើងថាភាពងាយទទួលរងគ្រោះការជួញដូរមនុស្សការសិក្សាអំពីការរៀបការទាំងបង្ខំរវាងកម្ពុជា និងចិនដែលត្រូវបានចេញកាលពីចុងសប្តាហ៍មុនបានសម្ភាសស្រ្តីចំនួន ៤២ នាក់ដែលមិនមានឆន្ទៈធ្វើជាកូនក្រមុំរបស់បុរសជនជាតិចិន។

ខណៈអ្នកខ្លះយល់ព្រមរៀបការមុនពេលទៅដល់ប្រទេសចិន អ្នកខ្លះទៀតនៅពេលទៅដល់ប្រទេសចិនត្រូវបានគេប្រាប់ថាការរៀបការសំខាន់ចាំបាច់ណាស់ដើម្បីបន្តទិដ្ឋាការរបស់ពួកគេ ឬដើម្បីធ្វើការហើយដែលវាជាដំណើរការមួយមានរយៈពេលប្រាំឆ្នាំនៅប្រទេសចិន។ ប្រសិនបើពួកគេបដិសេធពួកគេត្រូវបានបញ្ជាឲ្យបង់ប្រាក់ក្នុងចំនួនដ៏ច្រើនគឺ ៨០០០ ដុល្លារសម្រាប់ការចំណាយលើថ្លៃយន្តហោះ។ ប្តីជនជាតិចិនដែលគ្រោងរៀបការជាមួយពួកគេគឺបានចំណាយប្រាក់រហូតដល់ ២០ ០០០ ដុល្លារសម្រាប់កូនក្រមុំម្នាក់។

អានបន្ថែម៖ goo.gl/IKMgpJ

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...